ភ្នំពេញ ៖ ទីបំផុតព័ត៌មានជាផ្លូវការ បានចេញប្រកាសមកហើយថា កីឡាករខ្សែបម្រើអងគ្លេស Ross Barkley បានចូលរួមជាមួយនឹងក្លឹប Aston Villa ក្នុងកុងត្រាខ្ចីជើង រយៈពេលពេញមួយរដូវកាល ។
កីឡាកររូបនេះបានទទួលស្គាល់ហើយថា នឹងមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករ សម្រាប់ប្រកួតប្រជែងពានរង្វាន់អង់គ្លេស និងអ៊ឺរ៉ុបរបស់ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard ឡើយបន្ទាបពីការ មកដល់របស់កីឡាករ Kai Havertz។
ទាំងកីឡាករនិងភ្នាក់ងារ របស់កីឡាករបានបញ្ជាក់ច្បាស់ហើយថា ការដោះដូរលើកនេះ នឹងអាចធានាឲ្យកីឡាករ វ័យ២៦ឆ្នាំរូបនេះ នូវតំណែងជាជម្រើសទី១ របស់ Aston Villa និងក៏ដូចជាឧិកាសក្នុងការបង្ហាញខ្លួន នៅជម្រើសជាតិអង់គ្លេសបានផងដែរ៕
ប្រែសម្រួល៖ស៊ុនលី