BRUSSELS៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Google ជាក្រុមហ៊ុនមេរបស់ Alphabet គ្រោងនឹងចំណាយប្រាក់ចំនួន ១ ពាន់លានដុល្លារដល់ក្រុមហ៊ុនចេញផ្សាយជាសកលសម្រាប់ព័ត៌មាន របស់ពួកគេក្នុងរយៈពេល៣ ឆ្នាំខាងមុខយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនចេញផ្សាយព័ត៌មានបាន ប្រយុទ្ធប្រឆាំងនឹងម៉ាស៊ីនស្វែងរកអ៊ីនធើណេតដែលមានប្រជាប្រិយបំផុត របស់ពិភពលោកជាយូរមកហើយសម្រាប់សំណង សម្រាប់ការប្រើប្រាស់មាតិការបស់ពួកគេដោយមានក្រុម ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបនាំមុខ។ នាយកប្រតិបត្តិលោក Sundar Pichai បាននិយាយថា ផលិតផលថ្មីមានឈ្មោះថា Google News Showcase នឹងដាក់បង្ហាញជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលក្រុមហ៊ុននេះបានចុះបញ្ជីកាសែតអាល្លឺម៉ង់រួមមាន Der Spiegel, Stern, Die Zeit និងនៅប្រេស៊ីលជាមួយ Folha de S.Paulo, Band និង Infobae ។
វានឹងត្រូវដាក់បង្ហាញនៅបែលហ្ស៊ិក ឥណ្ឌា ហូល្លង់ និងប្រទេសដទៃទៀត។ ក្រុមហ៊ុនចេញផ្សាយប្រហែល ២០០ នាក់នៅអាហ្សង់ទីន អូស្ត្រាលី អង់គ្លេស ប្រេស៊ីល កាណាដា និងអាល្លឺម៉ង់បានចុះបញ្ជីផលិតផលនេះ។ លោកPichai បាននិយាយនៅក្នុងការសរសេរប្លក់ថា ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុនេះដែលធំបំផុតរហូតមកដល់បច្ចុប្បន្ននឹងផ្តល់ឲ្យ ក្រុមហ៊ុនចេញផ្សាយបង្កើត និងថែរក្សាមាតិកាមានគុណភាពខ្ពស់ សម្រាប់បទពិសោធព័ត៌មានប្លែកៗតាមអ៊ីនធើណេត ។
ក្រុមហ៊ុន Alphabet របស់ក្រុមហ៊ុន Google បានរាយការណ៍អំពីប្រាក់ចំណេញសុទ្ធចំនួន ៣៤,៣ ពាន់លានដុល្លារលើប្រាក់ចំណូលជិត ១៦២ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ផលិតផលដែលអនុញ្ញាតឲ្យចេញផ្សាយជ្រើសរើស និងធ្វើបទបង្ហាញអំពីរឿងរ៉ាវរបស់ពួកគេនឹងបង្ហាញខ្លួននៅលើ Google News នៅលើឧបករណ៍ Android និងនៅលើឧបករណ៍Apple៕
ដោយ៖លី ភីលីព