វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នំា២០២០ថា កាលពីល្ងាច់ថ្ងៃសុក្រ គេបានឃើញវត្តមានរបស់លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិកនៅទីសាធារណៈ ជាលើកដំបូងចាប់តាំងពីគេដឹ់ងថា បានឆ្លងជំងឺកូវីដ១៩ ដោយបានជិះលើឧទ្ធម្ភាគចក្រ Marine One ឆ្ពោះទៅកាន់មន្ទីរពេទ្យយោធា ។
គេឃើញលោក ត្រាំ បានដើរចេញពីសេតវិមាន ដោយមិនបាននិយាយអ្វីនោះទេ ។ ក្រុមសមាជិកសហសេវឹក ទីភ្នាក់ងារសម្ងាត់ និងក្រុមបុគ្គលិកនៅឯសេតវិមាន បានពាក់ម៉ាស់មុខដើម្បីការពារពួកគេនៅពេលជិះឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតី ។
នៅក្នុងការអត្ថាធិប្បាយសាធារណៈ ជាលើកដំបូងរបស់គាត់ ចាប់តាំងពីមានរោគសញ្ញាជំងឺ ហើយលោក ត្រាំ បានថ្លែងថា គាត់ជឿជាក់ថា គាត់ មាន “សុខភាពល្អបរិបូរណ៍” នៅក្នុងវីដេអូខ្លីមួយដែលបានបង្ហោះនៅលើគណនី Twitter របស់គាត់ ។
លោក ត្រាំ បានថ្លែងថា “ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដេលបានគំាទ្រដល់រូបខ្ញុំ ។ ខ្ញុំកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Walter Reed ។ ខ្ញុំ់ គិតថា ខ្ញុំមានសុខភាពល្អ ។ ប៉ុន្តែ យើងកំពុងតែធ្វើឲ្យប្រាកដថា អ្វីៗ វាល្អប្រសើរ” ។
គាត់ក៏បានឲ្យដឹងទៀតថា “ស្ត្រីទី១ គឺមានសុខភាពល្អធម្មតា” ។
ខាងសេតវិមាន បានឲ្យដឹងថា លោក ត្រាំ នឹងសម្រាកនៅមន្ទីរពេទ្យយោធាជាតិ “២-៣ថ្ងៃ” និងបន្តធ្វើការងារពីមន្ទីរពេទ្យតាមការគួររបស់ប្រធានាធិបតី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា