បច្ចេកវិទ្យា

ជប៉ុនបង្ហាញកំណត់ត្រា សំណើកញ្ចប់ថវិកា ទិញបច្ចេកវិទ្យាលឿន ជាងសម្លេង យន្តហោះចម្បាំង F-35 និងរបស់េផ្សងទៀត

បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានគ្រោងបន្តនិន្នាការបំបែកកំណត់ត្រាថ្មីៗ សម្រាប់កញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ដោយប្រទេសនេះនឹងបន្តធ្វើការសម្លឹងមើលដោយប្រុងប្រយ័ត្ន លើទំនើបកម្មយោធារបស់ប្រទេសចិន និងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែ។ 

សំណើកញ្ចប់ថវិកាការពារជាតិចុងក្រោយបង្អុសធ្វើឡើងដោយក្រសួងការពារជាតិជប៉ុន គឺកំពុងស្វះស្វែងរកប្រាក់៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ ដែលចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២១។ ចំនួននេះ គឺជាការកើនឡើងចំនួន៨ភាគរយពីចំនួនក្នុងឆ្នាំមុន និងជាឆ្នាំតជាប់គ្នាទី៨ ដែលសំណើកញ្ចប់ថវិកាការពារជាតិដាក់ជូនក្រសួងហិរញ្ញវត្ថុ បង្កើតកំណត់ត្រាថ្មីឲ្យខ្ពស់។

គួរបញ្ជាក់ថា នេះគឺជាសំណើកញ្ចប់ថវិកាការពារជាតិដំបូងសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ដែលសម្លឹងបន្តការជំរុញសម្រាប់ប្រទេសជប៉ុនរបស់អតីតនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ  ដើម្បីបង្កើនការចូលរួមអន្តរជាតិរបស់ខ្លួន ក្នុងបញ្ហាសន្តិសុខនានា៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top