ព័ត៌មានអន្តរជាតិ

គោលនយោបាយ ពាណិជ្ជកម្មអាមេរិក ឆ្ពោះទៅរកប្រទេសចិន ត្រូវបរាជ័យ

ដោយ ឈូក បូរ៉ា

វ៉ាស៊ីនតោន៖ ទិន្នន័យពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញថាគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្ពោះទៅប្រទេសចិន ធ្វើមិនបានល្អនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

 ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយលោក David J. Firestein ប្រធាន និងជានាយកប្រតិបត្តិមូលនិធិ George H. W. Bush សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក – ចិនក្នុងអំឡុងពេលធ្វើបទបង្ហាញតាមអ៊ីនធឺណិតដែលរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ University of South Carolina ។

 យោងតាមលោក Firestein អង្គហេតុជាក់ស្តែងបានបង្ហាញថា នៅក្រោមរដ្ឋបាលលោក ត្រាំ គោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្ពោះទៅប្រទេសចិនកំពុង “សម្លាប់ការងារអាមេរិក” និង “ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក” ។

 លោកបានលើកឡើងថា “ឱនភាពទំនិញសហរដ្ឋអាមេរិក ជាមួយចិន គឺធំជាងមុន” ការងារផលិតកម្មនៅក្នុងប្រទេសនេះ ត្រូវបានបាត់បង់មិនមែនទទួលបាននោះទេ៕

Most Popular

To Top