ព័រទុយហ្កាល់៖ការសិក្សាមួយបាន រកឃើញថា មនុស្សសម័យទំនើបដំបូង បានមកដល់ទ្វីបអឺរ៉ុបខាងលិចបំផុត ៥០០០ ឆ្នាំមុនលឿនជាងអ្វី ដែលគេបានជឿពីមុន ហើយប្រហែលជាត្រូវបាន រស់នៅតំបន់ត្រួតលើគ្នា ជាមួយនឹងមនុស្សបុរាណ ដែលហៅថា Neanderthals នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកបុរាណវិទូបានជីករក ឃើញវត្ថុក្នុងរូងភ្នំ Lapa do Picareiro នៃឆ្នេរសមុទ្រអាត្លង់ទិកភាគកណ្តាលរបស់ព័រទុយហ្កាល់ មានឧបករណ៍ថ្មអាចជាលក្ខណៈរបស់មនុស្សសម័យទំនើប។ របកគំហើញមានអាយុកាល ប្រហែល ៤១,០០០-៣៨,០០០ ឆ្នាំមុនភ្ជាប់ល្អាងនេះទៅកន្លែងផ្សេងទៀត នៅទូទាំងអឺរ៉ាសៀ និងវាលទំនាបរុស្សុដែលបានបង្កើតឧបករណ៍ស្រដៀងគ្នា។
ក្រុមនេះបាននិយាយថា
នេះបង្ហាញពីការរីករាលដាលរបស់មនុស្សសម័យទំនើបឆ្ពោះទៅភាគខាងលិចយ៉ាងលឿនឆ្លងកាត់អឺរ៉ាស៊ីក្នុងរយៈពេល២ឬ៣ពាន់ឆ្នាំនៃការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅអឺរ៉ុបភាគអាគ្នេយ៍។ ពួកគេបានបន្ថែមទៀតថា ការរកឃើញមានផលប៉ះពាល់សំខាន់សម្រាប់ការស្វែងយល់ពីលទ្ធភាពនៃអន្តរកម្មរវាងមនុស្សសម័យទំនើប និងមនុស្សបុរាណនៅក្នុងតំបន់។
វាក៏អាចជួយឲ្យមានពន្លឺចែងចាំងផងដែរអំពីការបាត់ខ្លួនចុងក្រោយរបស់មនុស្សបុរាណដែលហៅថា Neanderthals។ អ្នកស្រាវជ្រាវ លោក Lukas Friedl នៃសកលវិទ្យាល័យ West Bohemia នៃសាធារណរដ្ឋឆែកបានមានប្រសាសន៍ថា សំណួរថាតើ Neanderthals នៅរស់រានមានជីវិតចុងក្រោយនៅទ្វីបអឺរ៉ុបត្រូវបានជំនួស ឬបញ្ចូលដោយមនុស្សសម័យទំនើបចូល គឺជាបញ្ហាដ៏យូរអង្វែង និងមិនត្រូវបានដោះស្រាយទេ?។
លោកបានបន្ថែមថា កាលបរិច្ឆេទដំបូងនៃឧបករណ៍ធ្វើពីថ្ម Aurignacian នៅ Picareiro ទំនងជាបង្ហាញពីលទ្ធភាពដែលមនុស្សសម័យទំនើបបានចូលដល់ដែនដីដែលមានចម្ងាយឆ្ងាយពី Neanderthals ហើយវាពិតជាគួរឲ្យរំភើបណាស់ ៕ដោយ៖លី ភីលីព