បច្ចេកវិទ្យា

អាមេរិកពិន័យ Emirates ជាទឹកប្រាក់រាបម៉ឺនដុល្លារ ក្រោយបានធ្វើការហោះហើរ លើទឹកដីអ៊ីរ៉ង

បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដឹកជញ្ជូន នៃសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះ បានប្រកាសដាក់ពិន័យទៅលើក្រុមហ៊ុនអាកាសចរណ៍ Emirates ជាទឹកប្រាក់ប្រមាណជា៤០ម៉ឺនដុល្លារអាមេរិកក្រោយពេល ដែលក្រុមហ៊ុននេះបានធ្វើការហោះហើរទៅលើដែនអាកាសនៃប្រទេសអ៊ីរង។

គួរឲ្យដឹងដែរថាជាក់ស្តែង ករណីហេតុការណ៍នេះបានកើតឡើងតាំងតែពីឆ្នាំទៅមកម្ល៉េះក្នុងអំឡុងពេល ដែលអាមេរិកនិងអ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយគ្នា ប៉ុន្តែជឿជាក់ថាប្រាក់ពិន័យពាក់កណ្តាលនឹងត្រូវលប់ចោលទៅវិញ ប្រសិនបើក្រុមហ៊ុននេះអះអាងថានឹងមិនមានករណីបែបនេះកើតមានឡើងវិញ ក្នុងរយៈពេលពេញ១ឆ្នាំនេះ។

សេចក្តីប្រកាសព្រមាននិងហាមឃាត់ មិនអនុញ្ញាតិឲ្យមានការហោះហើរយន្តហោះឯកជននៅក្នុងទឹកដី និងដែនអាកាសដែលកំពុងមានជម្លោះនិងភាពតានតឹងរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ហើយករណីរងការពិន័យនេះត្រូវបានគេដឹងថាបានកើតឡើងកាលពីខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top