កីឡាករអេស្បាញវ័យ២៣ឆ្នាំ ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនហើយដើម្បីធ្វើការផ្ទេរមកលេងនៅទឹកដី Allianz Arena របស់ក្លឹប Bayern Munich នៅមុនបន្តិចដែលទីផ្សារដោះដូរកីឡាករនឹងត្រូវបានបញ្ចប់។
The Goal ហ៊ានអះអាងថាក្លឹបជើងឯង Bundesliga និង Champion League រដូវកាលមុន Bayern Munich បានកាន់តែខិតជិតមែនទែនហើយ ក្នុងការចុះកុងត្រានាំយកកីឡាករចំណូលថ្មី Marc Roca ដែលជាខ្សែបម្រើឆ្នើមរបស់ក្លឹបអេស្បាញ Espanyol។
ថ្វីត្បិតតែគ្រូបង្វឹកក្លឹប Bayern Munich លោក Hansi Flick បានធ្វើការបដិសេធពីព័ត៌មាននេះក្តី ប៉ុន្តែប្រភពជាច្រើនបានជឿជាក់ថាការឆ្លើយឆ្លងគ្នារបស់ក្លឹបគឺត្រូវបានធ្វើឡើងយ៉ាងជោគជ័យដើម្បិអាចធ្វើការផ្ទេរកីឡាករវ័យ២៣ឆ្នាំរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា១៤លានផោន៕
ប្រែសម្រួល៖ស៊ុនលី