បរទេស៖ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា បានទទួលស្គាល់ថា បានឆ្លងវីរុសកូវីដ១៩ បន្តែបាននិយាយថា ឥឡូវនេះ លោកបានជាសះស្បើយទាំងស្រុងហើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ថាក់ស៊ីន ប្រាប់សារព័ត៌មាន BBC ថៃថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាលពីជាង ២០ ថ្ងៃមុន។ ខ្ញុំសុខសប្បាយទេឥឡូវនេះ” ប៉ុន្តែលោកក៏បានបដិសេធរបាយការណ៍ដែលថា មានមនុស្សផ្សេងទៀតដែលជិតស្និទ្ធនឹងគាត់បានឆ្លងជំងឺនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនផ្សេងទៀតបានរាយការណ៍ថា លោកថាក់ស៊ីន បានឆ្លងមេរោគកូវីដ១៩ ហើយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។
បើយោងតាមសារព័ត៌មាន BBC ថៃ គឺថា អតីតនាយករដ្ឋមន្រ្តីរូបនេះបាននិយាយថា រោគសញ្ញារបស់លោកបានបង្ហាញជាលើកដំបូងនៅពាក់កណ្តាលខែសីហា ហើយការធ្វើតេស្តដំបូងរបស់គាត់គឺវិជ្ជមាន។ លោកត្រូវបានគេព្យាបាលនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងឌូបៃ ហើយក្រោយមកនៅគ្លីនិច Cleveland Clinic នៅទីក្រុង Abu Abu៕
ប្រែសម្រួលៈ ណៃ តុលា