នៅថ្ងៃនេះមានការប្រកាសជាផ្លូវការហើយថា កីឡាករខ្សែបម្រើវ័យ២៣ឆ្នាំ សញ្ជាតិអ៊ីតាលីម្នាក់នឹងត្រូវវិលត្រឡប់មកចូលរួម Juventus វិញជាលើកទី២ប៉ុន្តែគាត់នឹងត្រូវ បន្តលេងជាមួយនឹងក្លឹប Udinese មួយរដូវកាលទៀត ក្នុងលក្ខខណ្ឌខ្ចីជើង។
The Goal បានអះអាងថាក្លឹបជើងឯកអ៊ីតាលី Juventus បានប្រកាសអះអាងថាខ្លួនបានសម្រេចចិត្តចុះកុងត្រានាំយកកីឡាករ Rolando Mandragora ដែលមានតម្លៃ១០,៧លានអ៊ឺរ៉ូប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្សែបម្រើរូបនេះនឹងបន្តលេងជាមួយនឹងក្លឹប Udinese ក្នុងកុងត្រាខ្ចីជើងមួយរដូវកាលទៀតសិន។
គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៨កីឡាករអន្តរជាតិអ៊ីតាលីរូបនេះបានសម្រេចចិត្តចាកចេញពី Juventus ទៅចូលរួមជាមួយនឹង Udinese ដើម្បីអាចបង្ហាញសមត្ថភាពកាន់តែច្រើនហើយជាលទ្ធផលចាប់តាំងពីពេលនោះមក Mandragora បានបង្ហាញខ្លួនឈុត១១នាក់ដំបូងរហូតឲ្យ Udinese៕
ប្រែសម្រួល៖ស៊ុនលី