បរទេស ៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធា ក្រោយពេល បានឆ្លងកូវីដ១៩ នោះបាននិយាយ ថាលោកមានអារម្មណ៍ធូរស្រាល ជាងមុនហើយហើយបញ្ជាក់ថា ប៉ុន្មានថ្ងៃទៀតលោកនឹងធ្វើតេស្ត សាជាថ្មី ដើម្បីបញ្ជាក់ពីអាក្ការៈ។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេល ៤ នាទីដែលលោក Trump បាននិយាយនៅលើបណ្តាញសង្គម Twitter លោក បាននិយាយ ថា ពេលមកដល់មន្ទីរពេទ្យដំបូងខ្ញុំ មិនមានអារម្មណ៍ល្អនោះទេ ប៉ុន្តែថ្ងៃនេះខ្ញុំមានអារម្មណ៍ធូរស្រាលឡើងវិញ ហើយជឿជាក់ថា នឹងវិលត្រឡប់មកវិញឆាប់ៗនេះ។
ប្រធានាធិបតីដែលកំពុងប្រឹង ប្រែងសង្ឃឹមថា នឹងអាចដឹកនាំ នៅក្នុងអាណត្តិទី ២ រូបនេះបាននិយាយថា ខ្ញុំនៅតែទន្ទឹងរង់ចាំពេលវេលា ដើម្បីបញ្ចប់យុទ្ធនាការ តាមផែនការ របស់ខ្លួន ។ នៅក្នុងវីដេអូនោះផងដែរ លោក Trump ត្រូវបានគេមើលឃើញថា កំពុងអង្គុយនៅពីខាងមុខ តុធ្វើការមួយជាធម្មតា៕
ប្រែសម្រួល៖ស៊ុនលី