អង់គ្លេស ៖ អ្នកបុរាណវិទ្យា បាននិយាយថា ចម្លាក់ក្បាលថ្មមួយដែលមានអាយុ កាលប្រហែល ៧០០ ឆ្នាំមុនត្រូវបានគេគិតថា ចម្លាក់មួយនេះបានពណ៌នា អំពីស្តេច Edward II ត្រូវបានគេរកឃើញកំឡុង ពេលជីកនៅអតីតទីតាំង Shaftesbury Abbey នៅទីក្រុង Dorsetនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកបុរាណវិទ្យាបានបន្តថា ការរកឃើញគួរឲ្យភ្ញាក់ផ្អើលជាចម្លាក់ ដែលបានបង្កើតជាផ្នែកមួយ នៃវិចិត្រសាលរូបចម្លាក់ស្តេច និងព្រះមហាក្សត្រិយានី ដែលមិនធ្លាប់មានពីមុនមក នៅក្នុងអាគារដ៏ធំនេះ។ ក្រុមអ្នកជំនាញបានណែនាំថា រូបចម្លាក់នេះអាចជួយបង្ហាញ ផ្នែកសាធារណៈរបស់ព្រះកាយពីផ្នែក បម្រុងទុកសម្រាប់សមាជិកនៃដូនជី។
បង្កើតឡើងក្នុងឆ្នាំ ៨៨៨ Shaftesbury Abbey ធ្លាប់ជាដូនជីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី ២ នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីនៅពីក្រោយ Syon Abbey ស្ថិតនៅលើ Thames ក្នុង Isleworth ។ Shaftesbury ត្រូវបានរំលាយដោយបញ្ជារបស់ Oliver Cromwell កាលឆ្នាំ ១៥៣៩ ចំពេលមានការកែទម្រង់នៅពេលនោះ abbey ត្រូវបានបំផ្លាញ ហើយដីរបស់វាត្រូវបានលក់អស់។
Shaftesbury Abbey ត្រូវបានសាងសង់ឡើង ដោយ Alfred the Great ជាស្តេចនៃ Wessex នៅសតវត្សទី ៩ ។ មុនពេលវាត្រូវបានបំផ្លាញ នៅក្នុងការកែទម្រង់ ក្រោមការគ្រប់គ្រង របស់Henry VII វាមានទំហំប៉ុននឹងWestminster Abbey ។ ក្នុងរយៈពេល ១៥ ឆ្នាំ វាបំផ្លាញដល់ដីវាគ្មាន សល់អ្វីឡើយ សម្រាប់abbey ជាមួយនឹងកម្ទេចកម្ទី ជាច្រើនដោយបានស្រោចស្រង់ និងកែច្នៃឡើងវិញសម្រាប់សម្ភារៈសំណង់ ៕ដោយ៖លី ភីលីព