សេអ៊ូល ៖ កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិក បានធ្វើការហ្វឹកហាត់យោធា និងបេសកកម្មស៊ើបការណ៍នៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ ចំពេលមានទំនាក់ទំនងអន្តរកូរ៉េ ដែលផុយស្រួយ និងការដើរព្យុហយាត្រាយោធា របស់កូរ៉េខាងជើង នាពេលខាងមុខនេះ ដើម្បីប្រារព្ធខួប នៃគណបក្សកាន់អំណាច របស់ប្រទេសនេះ។
យន្តហោះធុន B-1B Lancers មួយគូ បានហោះចេញពីមូលដ្ឋាន ទ័ពអាកាសអាមេរិក Andersen របស់អាមេរិកកោះហ្គាម ដើម្បីធ្វើបេសកកម្មរួមគ្នានិងទ្វេភាគី ជាមួយយន្តហោះចម្បាំងធុន F-15J ពីកងកម្លាំងស្វ័យការពារ អាកាសជប៉ុន នៅសមុទ្រខាងកើត នៅខែកញ្ញា ទី៣០ នេះបើយោងតាមកងទ័ពអាកាស អាមេរិកប៉ាស៊ីហ្វិក កាលពីថ្ងៃអាទិត្យ។
យន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ក៏បានធ្វើការហ្វឹកហាត់រួមគ្នា ជាមួយយន្តហោះកងទ័ពជើងទឹកអាមេរិក 18G Growler ដែលជាយន្តហោះដែលមានមូលដ្ឋាន លើនាវាផ្ទុកអេឡិចត្រូនិច ដែលបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាសមីសាវ៉ា ប្រទេសជប៉ុន នៅសមុទ្រខាងកើត៕
ដោយ ឈូក បូរ៉ា