ព័ត៌មានអន្តរជាតិ

Nikkei ៖ Sony និង Kioxia កំពុងរងចាំភ្លើងខៀវ ពីអាមេរិកដើម្បីធ្វើការផ្គត់ផ្គង់ ដល់ក្រុមហ៊ុន Huawei

តូក្យូ ៖ សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនSony Corp និងក្រុមហ៊ុនផលិត បន្ទះឈីប Kioxia Holdings Corp របស់ប្រទេសជប៉ុន បានដាក់ពាក្យសុំការយល់ព្រម ពីសហរដ្ឋអាមេរិក ដើម្បីបន្តផ្គត់ផ្គង់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រសិនបើការបញ្ជាក់ នៃការផ្លាស់ប្តូរនេះ ធ្វើតាមក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដូចជា Intel Corp ដែលថ្មីៗនេះ បានទទួលអាជ្ញាប័ណ្ណ ពីអាជ្ញាធរសហរដ្ឋអាមេរិក។ ជាមួយនឹងចំណងមិត្តភាពអាមេរិក – ចិនស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញរដ្ឋាភិបាល នៅជុំវិញពិភពលោក ឲ្យច្របាច់ក្រុមហ៊ុន Huawei ដោយលើកហេតុផលថា ក្រុមហ៊ុនទូរគមនាគមន៍យក្សនឹងផ្ទេរ ទិន្នន័យទៅរដ្ឋាភិបាលចិន សម្រាប់ចារកម្ម ។

ក្រុមហ៊ុន Huawei គឺជាអតិថិជន កំពូលម្នាក់ក្នុងចំណោមឧបករណ៍ ចាប់រូបភាពរូបភាព របស់ Sony សម្រាប់ស្មាតហ្វូន។ Kioxia Holdings Corp គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំលេខ ២ នៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់ ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុន Nikkei បាននិយាយថា បើគ្មានលិខិតអនុញ្ញាត ពីសហរដ្ឋអាមេរិកទេ Sony និង Kioxia នឹងប្រឈមមុខ នឹងហានិភ័យ ចំពោះប្រាក់ចំណូល របស់ពួកគេ ។

Kioxia បានព្រមានថា សហរដ្ឋអាមេរិក ទប់ស្កាត់ក្រុមហ៊ុន Huawei អាចធ្វើឲ្យឈីបមេម៉ូរីលើស និងតម្លៃទាប។ ថ្មីៗនេះ វាបានដាក់ផែនការ សម្រាប់ការចុះបញ្ជី មានទឹកប្រាក់រាប់ពាន់ លានដុល្លារ នៅពេលភាពតានតឹង របស់សហរដ្ឋអាមេរិក – ចិនធ្វើឲ្យទីផ្សារបន្ទះឈីបពិភពលោក កើនឡើង។
អ្នកនាំពាក្យក្រុមហ៊ុនSonyបាននិយាយថា ក្រុមហ៊ុនគឺគោរពតាមបទប្បញ្ញត្តិទាំងអស់ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយបានទេចំពោះអតិថិជនពិសេស។ អ្នកនាំពាក្យ Kioxia ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ៕ដោយ៖៖លី ភីលីព

Most Popular

To Top