ម៉ូស្គូ៖ មជ្ឍមណ្ឌលឆ្លើយតប នឹងរោគឆ្លងបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានរាយការណ៍ករណីចំនួន ១០,៤៩៩ ករណីនៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលកើនឡើងលើសពី ១០,០០០ លើកម្តងទៀត ចាប់តាំងពីពាក់កណ្តាល ខែឧសភានៅពេល ដែលជំងឺរាតត្បាតកើតឡើងដំបូង។
យោងតាមស្ថិតិផ្លូវការ ចំនួនសរុប នៃការឆ្លងមេរោគកូវីដ – ១៩ បានកើនឡើងដល់ ១.២១៥.០០១ នាក់។ ប្រទេសនេះនៅតែបន្តចំណាត់ថ្នាក់ខ្ពស់បំផុតទី៤ នៅលើពិភពលោក ទាក់ទងនឹងករណីកើនឡើង។
រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ី មានចំនួន ២១.៣៥៨ នាក់ និង ៩៧៩.១៤៣ នាក់បានទទួលការសង្គ្រោះនៅក្នុងប្រទេស។
ទីក្រុងមូស្គូ បានមើលឃើញពីការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងមេរោគប្រចាំថ្ងៃ ដោយកើនឡើងដល់ ៣.៣២៧ ករណីថ្មីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលចំនួនសរុបឥឡូវស្មើនឹង ៣០៣.៩៤០ករណី៕
ដោយ ឈូក បូរ៉ា