ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវក្រុមគ្រូពេទ្យគន់រិះ ក្រោយចេញស្វាគមន៍អ្នកគាំទ្រ ទាំងខ្លួនមានជំងឺឆ្លង កូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចាកចេញយ៉ាងខ្លី ពីមន្ទីរពេទ្យយោធា ដែលជាកន្លែងដែលលោក កំពុងត្រូវបានគេព្យាបាលជំងឺកូវីដ-១៩ ក្នុងការជិះរថយន្ត កាលពីថ្ងៃអាទិត្យ ដើម្បីចេញស្វាគមន៍ដល់អ្នកគាំទ្រ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបង្កឱ្យមានការរិះគន់ពីសហគមន៍ពេទ្យថា លោកកំពុងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។

លោក ត្រាំ ត្រូវបានគេថតនៅលើវីដេអូគ្រវីពីកៅអីខាងក្រោយនៃរថយន្តប្រភេទ SUV ពណ៌ខ្មៅកាលពីល្ងាចថ្ងៃអាទិត្យ ដោយពាក់របាំងមុខ ខណៈដែលហ្វូងមនុស្សបានស្រែកហ៊ោ និងគ្រវីទង់ជាតិអាមេរិក និងបដាគាំទ្រនៅខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed នៅជាយក្រុង Washington តំបន់ Bethesda រដ្ឋ Maryland ។

អ្នកជំងឺដែលធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវិដ-១៩ ជាទូទៅត្រូវបានគេដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃ ដែលជារយៈពេលភ្ញាស់ធម្មតាសម្រាប់មេរោគឆ្លង ដើម្បីចៀសវាងឆ្លងដល់អ្នកដទៃ ហើយជំងឺនេះបានសម្លាប់ប្រជាជនអាមេរិកជាង ២០ ម៉ឺននាក់ផងដែរ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយមិនបានបង្ហាញ ពីការឆ្លងរបស់លោកនោះទេរហូតដល់ព្រឹកព្រលឹម នៃព្រឹកថ្ងៃសុក្រ ក្រោយមកលោកក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ដើម្បីទទួលការព្យាបាល៕ ដោយ ឈូក បូរ៉ា

Most Popular

To Top