បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញមីស៊ីលបាញ់ចេញពីនាវាមុជទឹក របស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលរបបកុម្មុយនិស្តកូរ៉េខាងជើង ត្រៀមរៀបចំពិធីអបអរគម្រប់ខួបលើកទី៧៥ នៃគណបក្សពលករកូរ៉េ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់បក្សពលករកូរ៉េ មានឈ្មោះ Rodong Sinmun បាននិយាយប្រាប់នៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានទទួលជោគជ័យ ក្នុងការពង្រីកវិសាលភាព ចម្ងាយវាយប្រហាររបស់មីស៊ីល Jask-2 ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបាននិយាយប្រាប់ថា មីស៊ីលអ៊ីរ៉ង់នោះ មានបំពាក់ដោយប្រព័ន្ធចាប់សញ្ញាក្រោមទឹកដ៏ទំនើប និងអាចបាញ់ចេញពីនាវាមុជទឹក Fateh ដែលអភិវឌ្ឍផលិតក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង