ឈីកាហ្គោ ៖ អ្នកស្រាវជ្រាវអះអាងថា ត្រីឆ្លាម Megalodon គឺជាពិឃាតសមុទ្រ ដ៏ធំបំផុត និងគួរឲ្យខ្លាចនោះប្រហែល ជាមានការធំធាត់យ៉ាងរហ័ស ដែលប្រវែងរហូត ដល់ជាង១៥ម៉ែត្រឯណោះ ដោយសារសត្វសមុទ្រមួយនេះស៊ីស្បូនកាលពីរាប់លានឆ្នាំ មកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
បើយោងតាមក្រុមមក ពីសាកលវិទ្យាល័យ DePaul បាននិយាយថា ប្រភេទត្រីឆ្លាមដែលផុតពូជ បានរស់នៅជាង ៣,៦ លានឆ្នាំមុនប្រហែលជាមានប្រវែង វែងជាងរថយន្តក្រុង រហូតដល់២ដង។ ទំហំរាងកាយអតិបរមារបស់ត្រីឆ្លាម បានរស់នៅទូទាំងពិភពលោក នោះ ត្រូវបានគេរកឃើញ បន្ទាប់ពីសមីការមានភាពត្រឹមត្រូវ ជាងមុនដោយបានអនុវត្តផ្អែក លើទំហំរបស់ត្រីឆ្លាមអាចកើន ឡើងដល់សព្វថ្ងៃ ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ត្រីឆ្លាម Megalodon មានទំហំធំធេង ដោយសារការសម្របខ្លួនរួមទាំងការ ចាប់កំណើតបន្តផ្ទាល់ ការញាស់ដំបូង និងការផ្តល់ចំណីអាហារជាស្បូន។ អ្នកស្រាវជ្រាវបានពន្យល់ថា នៅពេលត្រីឆ្លាមដំបូងញាស់ នៅខាងក្នុងមេវា នឹងស៊ីពងដែលនៅសល់ ឥរិយាបទគេហៅថា “ការផ្តល់ចំណីអាហារក្នុងស្បូន” ។
បន្សំនៃការសម្របខ្លួននេះបានអនុញ្ញាត ឲ្យសត្វមំសាសីយក្សលូតលាស់ ដល់ទំហំដែលមិនធ្លាប់ មានបើប្រៀបធៀប ទៅនឹងប្រភេទត្រីឆ្លាមស្រដៀងគ្នាដទៃទៀតពីសម័យដូចគ្នា។ មុនពេលការស្រាវជ្រាវថ្មីនេះ ដោយសាកលវិទ្យាល័យ DePaul នៅរដ្ឋឈីកាហ្គោ អ្នកស្រាវជ្រាវ បានគិតថា Megalodon មានប្រវែងរហូតដល់ទៅ១០ម៉ែត្រ ដោយផ្អែកទៅលើសំណល់ហ្វូស៊ីល ភាគច្រើនជាធ្មេញ។
ការស្រាវជ្រាវថ្មី បានរកឃើញថា ទំហំរាងកាយអតិបរមាសម្រាប់ប្រភេទ ត្រីឆ្លាមជាជាងទំហំដែលមនុស្សម្នាក់ៗ ពឹងផ្អែកលើធ្មេញហ្វូស៊ីល ។ ក្រុមនេះបានពិនិត្យមើលប្រភពធំទូលាយ រួមទាំងការប្រៀបធៀបទៅនឹងប្រវែង អតិបរមានៃប្រភេទត្រីឆ្លាមទំនើប ដើម្បីដាក់ប្រវែងអតិបរមារបស់ Megalodon ប្រវែង១៥ម៉ែត្រ៕ដោយ៖លី ភីលីព