កីឡា

មកទល់ពេលនេះ មានដឹងថា ក្លឹបប៉ុន្មានទេ ដែលចាប់ អារម្មណ៍ Haaland?

ខ្សែប្រយុទ្ធវ័យក្មេងន័រវែស កីឡាករ Erling Braut Haaland ត្រូវបានក្លឹបតូចធំជាង ២០ បានចែចូវក្រោយពី បង្ហាញទម្រង់លេងយ៉ាងល្អ កំឡុងពេលថ្មីៗនេះ នេះបើតាម សារព័ត៌មាន The Guardian។

ក្នុងចំណោមក្លឹបចំនួន ២០ នោះ ក្លឹប Manchester United ត្រូវបានសារព័ត៌មានជាច្រើន ផ្សារភ្ជាប់ទៅនឹង ការ ទាក់ទងកីឡាករក្លឹបអូទ្រីស RB Salzburg រូបនេះ ដោយសារតែលោក Ole Gunnar Solskjaer ធ្លាប់ដឹកនាំ Haaland។

ក្រៅពីនេះក្លឹប Juventus ក៏លេចធ្លោក្នុងទំព័រសារព័ត៌មាន ដែរពាក់ព័ន្ធនឹង ចំណាប់អារម្មណ៍ក្នុងការចង់បាន កីឡាករ រូបនេះ ។ក្រៅពីនេះទៀតមានដូចជា ៥ក្លឹបធំៗទៀត នៃ Premier League ក្លឹបយក្សទាំងពីរនៃ La Liga គឺ Barcelona និង Real Madrid ក្លឹបយក្សអាល្លឺម៉ង់ទាំង ពីរ Bayern Munich និង Borussia Dortmund និង ក្លឹប ខ្លាំងអ៊ីតាលី Napoli។

ក្រៅពីនេះសូម្បីតែក្លឹប Newcastle United នៃអង់គ្លេស ក៏បានបង្ហាញការចង់បាន កីឡាកររូបនេះដែរ ហើយក្លឹប អាល្លឺម៉ង់Eintracht Frankfurt ក៏ចង់យកកីឡាកររូបនេះ មកជំនួស Luca Jovic ដែលដាក់ឲ្យ Real Madrid ខ្ចី ជើង។

គិតត្រឹមពេលនេះដែរ Haaland រកបាន ២២គ្រាប់ហើយ ក្នុង ១៩ប្រកួត ដោយក្នុងនោះរកបាន ៦គ្រាប់ ក្នុង ៤ប្រកួត នៃ UEFA Champions League៕

ប្រភព៖​ Sabay

Most Popular

To Top