កីឡាករអ្នកចាំទីថ្លៃបំផុតលើលោក ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹបតោខៀវ Chelsea ត្រូវបានកេមើលឃើញថាមិនអាចស្ថិតនៅ ក្នុងជម្រើសទី១ របស់លោក Frank Lampard ទៀតឡើយក្រោយការមកដល់អ្នកចាំទី Mendy។
ទោះបីជាយ៉ាងណាក្តីនៅថ្ងៃនេះ កីឡាករអ្នកចាំទី Kepa បានអះអាងនិងជឿជាក់ថាគាត់នឹងនៅតែមានតំណែងមួយដ៏សំខាន់ សម្រាប់ក្លឹបដដែល ហើយនៅតែសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះដដែល។
កីឡាករអន្តរជាតិអេស្បាញវ័យ២៦ឆ្នាំរូបនេះត្រូវបាន ប្រភពព័ត៌មានជាច្រើន បានសរសេរថានឹងអាចចាកចេញពី Stamford Bridge ប៉ុន្តែទោះបីជា យ៉ាងណាក្តីកីឡាករផ្ទាល់ បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នៅតែមានភាពវិជ្ជមានចំពោះ សមត្ថភាពរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី