ព័ត៌មានអន្តរជាតិ

មន្រ្តីទីក្រុងវ៉ាស៊ីនតោន រកឃើញភស្តុតាង ជាច្រើនលើសត្វឳម៉ាល់ ពិឃាតនៅរដ្ឋរបស់ខ្លួន

ទីក្រុងវ៉ាស៊ីនតោន ៖ មន្រ្តីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សត្វឳម៉ាល់ពិឃាត “ស្នែងឃាតកម្ម” ដំបូងត្រូវបានចាប់ខ្លួននៅក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកស្រុកបានជូនដំណឹង ដល់មន្ត្រីចំពោះការមើលឃើញសត្វថ្មីចំនួន៣ក្បាល មានន័យថា ពួកវាមានសំបុកនៅក្នុងតំបន់នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ត្រូវបានគេស្គាល់ជាផ្លូវការថា ជាសត្វឳម៉ាល់ពិឃាត ឬសត្វស្នែងយក្សនៅអាស៊ី គឺជាសត្វល្អិតថ្មីចំនួន៣ក្បាល ត្រូវបានប្រទះឃើញដោយអ្នក ស្រុកនៅក្បែរទីក្រុង Blaine នៅភាគឥសាននៃតំបន់ Whatcom ។ ក្រុមមន្រ្តីអាចចាប់បាន Blaine ត្រូវបានគេមើលឃើញថា កំពុងវាយប្រហារសំបុក សត្វសត្វឳម៉ាល់ផ្សេង ហើយនេះជាលើកទីមួយ ត្រូវបានគេចាប់បានទាំងរស់។ បើយោងទៅតាមក្រសួងកសិកម្ម បានឲ្យដឹង ថា ចំនួននៃសត្វឳម៉ាល់ពិឃាត ត្រូវបានរកឃើញ គឺកើនឡើងជិតទ្វេដង នៃចំនួនដែលបានរកឃើញ នៅទីក្រុងវ៉ាស៊ីនតោន។

ប្រជាជនកំពុងបង្កើនការព្រួយ បារម្ភជុំវិញការកើនឡើង នៃការមើលឃើញសត្វស្នែង ឃាតកម្ម ព្រោះសត្វល្អិតទាំងនេះ សម្លាប់សត្វទឹកមានសារសំខាន់ សម្រាប់ក្រេបទឹកលំអងផ្កា ដំណាំផ្លែឈើ Raspberry និងBlueberry ។ ក្រសួងកសិកម្មរបស់រដ្ឋវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានថា ភស្តុតាងនៃសត្វឳម៉ាល់ពិឃាតចំនួន ៦ក្បាលត្រូវបានគេរកឃើញកាលពីសប្តាហ៍មុននៅជិតទីក្រុង Blaine ភាគឥសាន នៃតំបន់កសិកម្ម៕ដោយ៖លី ភីលីព

Most Popular

To Top