បច្ចេកវិទ្យា

SpaceX របស់ Elon Musk កំពុងផ្តល់ប្រព័ន្ធអ៊ីនធើណេត​ ពីទីអវកាសដល់ទីប្រជុំជន ប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅទីក្រុងវ៉ាស៊ីនតោន

ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនអវកាស SpaceXរបស់លោក Elon Musk ផ្តល់អំណោយដ៏ធំដល់ទីប្រជុំជន នៅទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ ជាមួយការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត Starlink ពីទីអវកាសរបស់ខ្លួន ក្នុងគោលបំណងជួយ ដល់អ្នកឆ្លើយតបដំបូង ប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនបានផ្តល់ផ្នែកគ្រប់គ្រង គ្រោះអាសន្នរបស់ទីក្រុងវ៉ាស៊ីនតោន ៧ នៅលើស្ថានីយអ្នកប្រើប្រាស់ ដើម្បីទទួលបានអ៊ីនធើរណេតពីផ្កាយរណប Starlink ក្នុងគន្លងគោចរទាប។ ក្រុមមន្រ្តីបាននិយាយថា ផ្កាយរណបបានកើនឡើងទ្វេដង នៃរលកធាតុអាកាស និងបានបង្កើតការធ្លាក់ចុះរយៈទទឹងជាង ១៥០ ភាគរយ ចំណែកស្ថានីយនេះបច្ចុប្បន្ន កំពុងត្រូវបានគេប្រើប្រាស់នៅជិត Malde ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ និងមួយទៀតស្ថិតនៅក្បែរភ្លើង តូចជាងដែលមានឈ្មោះថា Sumner-Grade Wildfire នៅភាគខាងលិចទីក្រុងវ៉ាស៊ីនតោន ។

ក្រុមហ៊ុនរបស់លោក Musk អាចជួយដល់ទីប្រជុំជនទាំងនេះ ដោយសារតែផ្កាយរណប ស្ថិតនៅក្នុងទីតាំងត្រឹមត្រូវ។Glad SpaceX កំពុងផ្តល់អាទិភាពដល់ អ្នកឆ្លើយតបគ្រាអាសន្ន និងទីតាំងដែលគ្មានការភ្ជាប់ អ៊ីនធើណេតទាល់តែសោះ។ លោក Eric Rosenberry ជាអ្នករស់នៅរដ្ឋ Oregon បានទៅដល់ក្រុមហ៊ុន SpaceX ដោយសង្ឃឹមថានឹងទទួលបាន សេវាកម្មដូចគ្នាសម្រាប់ស្ពាន Mckenzie និងឥន្ទធនូដែលកំពុង ប្រយុទ្ធនឹងភ្លើងឆេះព្រៃ ហើយត្រូវបានទុកចោល ដោយគ្មានអ៊ីនធើណេត។

លោក Rosenberry បានចែករម្លែកនៅលើបណ្តាញសង្គម Twitter ថា Starlink បានឈានដល់ទីបញ្ចប់ហើយ គួរឲ្យស្តាយតំបន់ដែលរងផលប៉ះពាល់ មិនស្ថិតក្រោមគំរូគ្របដណ្តប់របស់ពួកគេ ដើម្បីផ្តល់សេវាកម្មដែលអាចទុកចិត្តបាន ។ ក្រុមហ៊ុន SpaceX បានបង្ហោះផ្កាយរណប Starlink ដំបូងរបស់ខ្លួននៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០១៩ ជាការចាប់ផ្តើមនៃដំណើររបស់ខ្លួន ក្នុងការផ្តល់ដល់ពិភពលោក នូវអ៊ីនធើណេតជាពិសេសតំបន់ជនបទ។

សព្វថ្ងៃក្រុមហ៊ុននេះមានឧបករណ៍សរុបចំនួន ៧៧៥គ្រឿង នៅគន្លងគោចរទាបហើយ បានកត់សម្គាល់កាលពីពេលមុនថា វាគ្រាន់តែត្រូវការ ៨០០ គ្រឿងដើម្បីផ្តល់សេវាកម្មពេញលេញ។ ក្រុមហ៊ុន SpaceX គ្រោងនឹងបាញ់បង្ហោះផ្កាយរណប យ៉ាងហោចណាស់ចំនួន ២,២០០ នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខដើម្បីផ្តល់ជូន នូវសេវាអ៊ីនធើណេតល្បឿនលឿន ទូទាំងពិភពលោកសូម្បីតែតំបន់ ដាច់ស្រយាលបំផុតនៃពិភពលោក ៕

ដោយ៖ លី ភីលីព

Most Popular

To Top