ព័ត៌មានអន្តរជាតិ

ភពព្រះអង្គារ និងព្រះចន្ទគ្រោងណាត់ជួបគ្នា ពិភាក្សានៅរាត្រី ដោយស្ថិតនៅ ក្រៅពិភពលោក

អាមេរិក ៖ ភពព្រះអង្គារ និងភពព្រះចន្ទកំពុង តែណាត់ជួបគ្នា ដើម្បីពិភាក្សាការងារមួយចំនួន នៅលើមេឃនារាត្រី ខណៈដែលភពក្រហម ស្ថិតនៅខិតជិតបំផុត លើផែនដីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាពេលបច្ចុប្បន្ននេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ភពក្រហមកំពុងធ្វើដំណើរ ឲ្យខិតជិតបំផុតនៅលើផែនដី ហើយនៅពេលដែលភពព្រះច័ន្ទរះឡើង ភពទាំង២នឹងលេចឡើង នៅជិតគ្នា នៅលើមេឃពេលយប់។ ការរួមបញ្ចូលគ្នាចាប់ផ្តើមនៅម៉ោង ១១ និង ៣៥ នាទីល្ងាចថ្ងៃសុក្រទី ២ ខែតុលា ដោយវិធីសាស្រ្តជិតបំផុត ត្រូវបានគេមើលឃើញភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។
យោងតាមគេហទំព័រ EarthSky ថា ភពទាំង២ នឹងលេចមុខនៅទិសខាងកើត ប៉ុន្តែបន្ទាប់មករំកិលទៅទិសខាងលិច នៅពេលរាត្រីកាន់តែជិត ហើយនៅម៉ោងប្រហែល ២ ព្រឹកនឹងឈានដល់ចំណុចខ្ពស់បំផុត នៅលើមេឃខាងត្បូង ។ អ្នក រស់នៅតំបន់ភាគខាងត្បូង នៃពិភពលោកនឹងឃើញ ភពព្រះច័ន្ទស្ថិតនៅជិតភព ព្រះអង្គារ ។

អ្នកដែលរស់នៅអាមេរិក ខាងត្បូង នឹងធ្វើជាសាក្សីនៃភពព្រះច័ន្ទជុំវិញ ភពព្រះអង្គារ ហើយមូលហេតុដែលភពព្រះអង្គារ និងភពព្រះចន្ទកំពុង តែជួបគ្នា ដោយសារតែផែនដី បានរៀបចំធ្វើដំណើរ រវាងភពក្រហម និងព្រះអាទិត្យនៅថ្ងៃទី ១៣ ខែតុលា ព្រោះភពព្រះអង្គារ និងផែនដីខិតជិតគ្នាជុំវិញ រៀងរាល់២ឆ្នាំម្តង៕ ដោយ៖លី ភីលីព

Most Popular

To Top