កីឡា

Saint Etienne បន្ទោស Arsenal គឺជាអ្នកដែលធ្វើឲ្យ Saliba មិនអាចផ្ទេរចេញបាន

Saint Etienne នៅថ្ងៃនេះក្រោយពេលដែលទីផ្សារ កីឡាករត្រូវបានបញ្ចប់ទៅហើយនោះ បានធ្វើការស្តីបន្ទោស ទៅលើក្លឹបកាំភ្លើងធំ Arsenal ដែលជាអ្នក ដែលបានធ្វើឲ្យកីឡាករម្នាក់ របស់ខ្លួនមិនអាចចាកចេញបានពីក្លឹប។

កីឡាករខ្សែការពារវ័យ១៩ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា យ់ាងច្បាស់ថា បានត្រៀមខ្លួនរួចទៅហើយ ដើម្បីអាចផ្ទេរចេញពីបារាំង Ligue 1 ទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ប៉ុន្តែលទ្ធផលចុងម៉ោង បែរជាមិនអាចធ្វើឲ្យការដោះដូរ នេះទៅរួចទៅវិញ ។

ក្លឹបបាននិយាយបែបនេះថា អស់រយៈពេលជាយូរមកហើយមុនពេល ដែលទីផ្សារកីឡាករត្រូវបានបិទក្លឹប AS Saint Etienne បានឈានទៅដល់កិច្ចព្រមព្រៀង រួចរាល់ហើយជាមួយនឹង Arsenal ដើម្បីផ្ទេរ Saliba និងទទួលយកកុងត្រាខ្ចីជើងមួយ រដូវកាលសិន ប៉ុន្តេកិច្ចការងាររដ្ឋបាលរបស់ Arsenal មិនអាចធ្វើទៅបានគោលការណ៍ នៅក្នុងប្រទេសអង់គ្លេស ទើបធ្វើឲ្យការដោះដូរបែរជាបរាជ័យទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top