ព័ត៌មានអន្តរជាតិ

Bill Gate៖ប្រទេសអ្នកមាន លើលោកនឹងអាចត្រឡប់ មកស្ថានភាពធម្មតាវិញ នៅចុងឆ្នាំ២០២១

ទីក្រុងឡុង ៖ យោងតាមការបញ្ជាក់សាជាថ្មីមួយ ដោយស្ថាបនិក ក្រុមហ៊ុន Microsoft លោក Bill Gates កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ បាននិយាយថា បណ្តាលប្រទេសជាអ្នកមាន នៅលើពិភពលោកនឹង អាចត្រឡប់ប្រទេស របស់គេទៅជាធម្មតាវិញ យ៉ាងយូរនៅចុងឆ្នាំ២០២១។

ប៉ុន្តែក្នុងនោះ លោក Bill Gate ក៏បានបន្ថែមដែរថា វានឹងអាចដូចការគិត របស់លោកបែបនេះ ប្រសិន បើដំណើរការផលិតនិងចែកចាយវ៉ាក់សាំង ប្រព្រឹត្តទៅប្រកបដោយគុណភាព។ថ្លែងទៅកាន់សារព័ត៌មាន Wall Street Journal លោក Gate បាននិយាយបែបនេះថា នៅត្រឹមចុងឆ្នាំក្រោយអ្វីៗនឹងត្រឡប់ជាធម្មតាទាំងអស់ប្រសិន បើក្នុងករណីដ៏ល្អបំផុត។

ប៉ុន្តែលោកបញ្ជាក់ ថា ទោះជាយ៉ាងណាមកដល់ពេលនេះយើង នៅមិនទាន់អាចដឹងបានទេ ថា វ៉ាក់សាំងនឹងជោគជ័យ ក្នុងកម្រិតណាឡើយពីព្រោះវាត្រូវចែកចាយ ដោយយកចិត្តទុកដាក់ទាំង នៅក្នុងប្រទេស អាមេរិកនិងបណ្តាប្រទេស ផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top