ព័ត៌មានអន្តរជាតិ

មេទ័ពអាមេរិកសំខាន់ៗ ចាប់ផ្តើមឃុំខ្លួនឯង ខណៈកូវីដ១៩កំពុង វាយលុកសេតវិមាន

បរទេស៖សមាជិកនៃអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិករួមទាំងប្រធានអង្គភាពលោក Mark Milley ត្រូវបានគេរាយការណ៍ថាកំពុងដាក់ខ្លួនឲ្យដាច់ដោយឡែកពីគ្នាបន្ទាប់ពីមានការផ្ទុះឡើងនៃវិរុសកូវីដ១៩ នៅក្នុងចំណោមអ្នកធ្វើការនៅក្នុងសេតវិមាននៅតែបន្តកើនឡើង។

ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថា នៅរសៀលថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីអង្គភាព ឆ្មាំសមុទ្របានប្រកាសថាមេបញ្ជាការរងរបស់ខ្លួនគឺឧត្តមនាវី Charles Ray បានធ្វើតេស្ត៍វិជ្ជមានសម្រាប់វីរុសនេះហើយនឹងត្រូវផ្តាច់ចេញពីផ្ទះ។យោងតាមអ្នកនាំពាក្យម្នាក់ បាននិយាយថាលោក Ray ក៏ទើបតែបានចូលរួមក្នុងកិច្ច ប្រជុំមួយជាមួយមេដឹកនាំយោធាជាន់ខ្ពស់ដទៃទៀតនៅមន្ទីរបញ្ចកោណកាលពី សប្តាហ៍មុន។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមានការប្រុងប្រយ័ត្នខ្លាំងនៅក្នុងកិច្ចប្រជុំនោះនិងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធដែលសង្ស័យទាំងអស់ គឺត្រូវបានដាក់ឲ្យមានការធ្វើតេស្តជាបន្តបន្ទាប់ហើយ មកដល់ពេលនេះលទ្ធផលបង្ហាញថាមិនមានរោគសញ្ញាណាមួយទេហើយក៏មិនមាន វិជ្ជមានកូវីដ១៩កើតឡើងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top