ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក តៃវ៉ាន់ថា ត្រូវការកញ្ចប់ថវិកា យោធាកាន់តែធំ

បរទេស ៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងទីក្រុង តៃប៉ិថា កោះតៃវ៉ាន់ត្រូវតែចាំបាច់បង្កើន កញ្ចប់ថវិការការពារជាតិ របស់ខ្លួន ដើម្បីទប់ទល់ នឹងការគម្រាម កំហែងយោធាណាមួយ ពីប្រទេសចិន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ។

ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា លោក David Henley អនុរដ្ឋមន្ត្រីការពារជាតិ អាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខ ឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយប្រាប់សន្និសីទ ឧស្សាហកម្មការពារជាតិ អាមេរិក-តៃវ៉ាន់ថា សំណើបង្កើន១,៤ពាន់លានដុល្លារ បស់តៃវ៉ាន់ ក្នុងកញ្ចប់ថវិកា ការពារជាតិ គឺមិនគ្រប់គ្រាន់ទេ ។

លោក David Henley បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ប៉ុន្តែទន្ទឹមនឹងការបោះជំហាន ក្នុងទិសដៅដ៏ត្រឹមត្រូវនោះ ការបង្កើនទាំងនេះ គឺនៅមិនគ្រប់ល្មម ដើម្បីធានាថា តៃវ៉ាន់អាចប្រើប្រាស់ ភូមិសាស្ត្រ បច្ចេកវិទ្យាទំនើប កម្លាំងពលកម្ម និង ចំនួនប្រជាជន ស្នេហាជាតិ ដើម្បីនាំទៅរកអត្ថប្រយោជន៍ ចាំបាច់សម្រាប់កិច្ចការពារជាតិ ប្រកបដោយភាពធន់នោះទេ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top