កីឡា

សាន់ សំអុន ប៉ះផាន ផាន់ណាត់ នៃពានរង្វាន់TV5 Boxing Knock-Out Serir by Cellcard នាយប់ថ្ងៃសៅរ៍

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serir by Cellcard នាយប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នៅសង្វៀនTV5ព្រែកកំពឹស អ្នកប្រដាល់គុនខ្មែរ២រូបទៀត ត្រូវប្រជែងគ្នាដណ្ដើមកៅអីឡើងវគ្គ គឺអ្នកប្រដាល់គុនខ្មែរ សាន់ សំអុន ក្លិបអារុណរះកីឡាប៉ះអ្នកប្រដាល់ជើងខ្លាំង ផាន ផាន់ណាត់ ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ។

លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនTV5ព្រែកកំពឹសបានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ទៃង២រូបនេះសុទ្ធជាអ្នកខ្លាំងដែលត្រូវប្រជែងគ្នាដណ្តើមយកកៅអីឡើងវគ្គជម្រុះជុំទី២ ចំណែក សាន់ សំអុន ជាអ្នកប្រដាល់ដែលមានកម្លាំងសម្រុកល្អ ស្នៀតកែង និងកណ្ដាប់ដៃក៏ល្អគួរសម ប៉ុន្តែរូបគេគ្មានផ្លែល្អសម្រាប់ផ្តួលគូរឡើយ។

ចំពោះផាន ផាន់ណាត់ ជាអ្នកប្រដាល់ចិត្តធំ ហ៊ានប្តូរជាមួយគូរប្រកួត ដោយសាររូបគេមានផ្លែវ៉ៃ កណ្ដាប់ដៃ ទាំងជង្គង់ កែង និងទាត់ល្អ មិនតែប៉ុណ្ណោះក្បួនការពាររបស់គេ ក៏មិនអន់ដែរ ហើយលក្ខណៈពិសេសរបស់អ្នកប្រដាល់រូបនេះ គឺវ៉ៃសងបានលឿន ។ សាន់ សំអុន មានប្រវត្តិប្រកួតចំនួន៣១ដង ឈ្នះ២៥ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ចំពោះផាន ផាន់ណាត់វិញគេមានប្រវត្តិប្រកួតចំនួន២១ដង ឈ្នះ១៦ដង និងចាញ់៥ដង៕
ដោយ៖លី ភីលីព

Most Popular

To Top