ភ្នំពេញ ៖ កីឡាករ-កីឡាការិនីចំនួន១៦នាក់ របស់ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ ធ្វើការហ្វឹកហាត់ជាប្រចាំនៅទីលានរបស់ខ្លួន ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ចូលរួមការពារមេរោគ COVID-19 តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីចូលរួមការប្រកួតកីឡាការ៉ាតេជ្រើស រើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា ២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ ។
លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួងមហាផ្ទៃ បានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិច ឲ្យដឹងថា ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ បញ្ជូនកីឡាករ-កីឡាការិនី ចំនួន១៦នាក់ ដែលមានសក្តានុពលជាច្រើនរូប ទៅតាមប្រភេទទម្ងន់ចូលរួមក្នុង ការដណ្តើមមេដាយ នៃការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើឯក ទូទាំងប្រទេស២០២០រៀបចំឡើងដោយសហព័ន្ធ ។
លោកបានបន្តថា កីឡាករ-កីឡាការិនីសុទ្ធសឹងជាកីឡាករល្អ ដែលមានឳកាសអាចដណ្តើមមេដាយ ការប្រកួតលើកនេះ ដោយសារលោកធ្លាប់បញ្ជូនចូលរួម ការប្រកួតយុទ្ធសិល្ប៍ ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ឆ្នាំ២០២០ និងធ្វើតេស្តិ៍លើសមិ្មទ្ធផលក្នុងរដូវកាលCOVID-19នេះ ទោះបីមេរោគ COVID-19ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ ដើម្បីរក្សាគុណផលរៀងៗខ្លួន។
លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេស ២០១៩ ទទួលបានមេដាយសរុប១១គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងជាប់ចំណាត់ថ្នាក់លេខ២ ចំណែកកងយោធពលខេមរៈភូមិន្ទជាប់ចំណាត់ថ្នាក់លេខ ១៕
ដោយ៖លីភីលីព