សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ក្រុមហ៊ុនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណេញបាន ពីប្រតិបត្តិការ របស់ក្រុមហ៊ុនអេឡេត្រូនិច Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ប្រទេសកូរ៉េខាងត្បូង បានទទួលបានកើនឡើងខ្ពស់ ក្នុងរយៈពេល០២ឆ្នាំមកនេះ នៅក្នុងត្រីមាសទី៣ ។
តួលេខបឋម សម្រាប់ប្រាក់ចំណេញពីប្រតិបត្តិការ បានប្រកាសថា មានទឹកប្រាក់ចំនួន១២,៣ទ្រីលានវ៉ុន ស្មើនឹង១០,៦ពាន់លានដុល្លារអាមេរិក គិតក្នុងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២០ ដែលបានកើនឡើង៥៨,១ភាគរយ គិតពីដើមឆ្នាំ ។
ក្រុមហ៊ុន បានរកប្រាក់ចំណេញកើនឡើងខ្ពស់ ក្នុងរយៈពេល០២ឆ្នាំ គិតចាប់ពីត្រីមាសទី៣ នៃឆ្នាំ២០១៨ បានកើនឡើងលើស១០ទ្រីលានវ៉ុន ស្មើនឹង៨,៦ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៧ ។
ប្រាក់ចំណូលបានកើនឡើង ៦,៥ភាគរយ នៅក្នុងឆ្នាំនេះស្មើនឹង៦៦ទ្រីលានវ៉ុន (៥៧,១ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី៣ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា