អាមេរិក ៖ ក្រុមហ៊ុនផ្ញើសារដ៏ពេញនិយម Instagram បានឈានដល់អាយុ ១០ឆ្នាំហើយ ក្នុងឱកាសខួប ១០ឆ្នាំ ក្រុមហ៊ុនបាននាំមកនូវ លក្ខណៈពិសេស នៃផែនទីរូបថតរបស់ខ្លួន រួមជាមួយនឹងសមត្ថភាពក្នុងការស្តាររូបតំណាងចាស់ និងពង្រីកការព្រមានលើកម្មវិធី សម្រាប់នៅពេលអ្នកប្រើប្រាស់ ប្រកាសមតិ “សម្លុត”នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
លើសពីនេះវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក នឹងត្រូវបានពង្រីកការព្រមាន នៅក្នុងកម្មវិធីដែលលេចឡើង នៅពេលអ្នកប្រើប្រាស់ត្រៀម នឹងបញ្ចេញមតិ ដែលមានអត្ថន័យអាក្រក់ ។ ការដាស់តឿនជំនួសឲ្យការស្នើសុំលើផ្ទាំងរូប ភាពពិចារណាលើពាក្យ របស់ពួកគេ មុនពេលប្រកាសក៏ដូចជាមុននឹងព្រមានថា ជនល្មើសដដែលអាច នឹងធ្វើឲ្យគណនី របស់ពួកគេអសកម្ម។
ស្របពេលនឹងជាមួយខែ្សការពារ ការគំរាមកំហែងជាតិ នៅសហរដ្ឋអាមេរិក Instagram ក៏នឹងត្រូវបិទបាំងប្រកាសដោយស្វ័យប្រវត្តិ ត្រូវនឹងអ្នកប្រើប្រាស់ ដែលបានរាយការណ៍ពីមុន។ ទោះយ៉ាងណាក៏ដោយអ្នកប្រើប្រាស់អាចជ្រើសរើស ដើម្បីស្តារឡើងវិញនូវប្រកាស ដែលបានលាក់ដើម្បីអានមាតិកា របស់ពួកគេប្រសិនបើចង់បាន ។
កម្មវិធីដំបូងសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១០ កម្មវិធីចែករម្លែករូបថតបានរីកដុះដាលក្លាយ ជាអ្នកលេងដ៏សំខាន់ម្នាក់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបច្ចុប្បន្ន ។ សមត្ថភាពក្នុងការស្តាររូបតំណាង ‘បុរាណ’ ដូចជាឡូហ្គូប៉ូលែនស្តារដើមរបស់ Instagram រួមជាមួយពណ៌ ចម្រុះអាចត្រូវបានចូលប្រើតាម រយៈពិធីបុណ្យស៊ុត Easter លើកម្មវិធី ៕
ដោយ៖លី ភីលីព