ប្រវត្តិសាស្ត្រ៖ នាថ្ងៃទី៣១ខែតុលាឆ្នាំ១៨៦៤រដ្ឋ Nevada បានក្លាយទៅជារដ្ឋទី៣៦របស់សហរដ្ឋអាមេរិកជាផ្លូវការក្រោយ ត្រូវបានសមាជជាតិ បោះឆ្នោតសម្រេចចិត្តភ្លាមៗ បញ្ចូលឈ្មោះវាបន្ថែមទៅក្នុងរដ្ឋទាំង៣៥ទៀតរបស់ខ្លួន។
ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះកាលពីគ្រានោះ មានតែចំនួនប្រហែលជា៤ម៉ឺននាក់ ប៉ុណ្ណោះបើទោះបីជាការចំនួនកំណត់ជាក់ស្តែងដើម្បីអាចក្លាយ ទៅជារដ្ឋផ្លូវការរបស់អាមេរិក ត្រូវមានយ៉ាងហោចណាស់ក៏៦ម៉ឺននាក់ក្តី។ នាឆ្នាំ១៨៥៩តំបន់ Nevada ត្រូវបានគេទទួលស្គាល់ថាជាទីកន្លែងដែលសំបូរទៅដល់ធនធាតិធម្មជាតិ មានតម្លៃដ៏ច្រើនជាក់ស្តែងនៅក្នុងទីក្រុងVirginiaប៉ុណ្ណោះ គឺជាទីក្រុងដែលមាន សំបូរទៅដោយរ៉ែមាសច្រើន បំផុតក្នុងចំណោមតំបន់នានានៅភាគខាងលិចប្រទេសផងដែរ។
ហើយអ្វីដែលគេជឿជាក់ថាជាមូលហេតុសំខាន់ ដែលនាំឲ្យមានការបោះឆ្នោតសម្រេចដាក់ឈ្មោះរដ្ឋNevadaជារដ្ឋទី៣៦របស់អាមេរិកភ្លាមៗនោះ គឺដោយសាររដ្ឋាភិបាលអាមេរិកគ្រានោះយល់ថាសម្លេងនៃពលរដ្ឋនៅក្នុងរដ្ឋនេះទាំងមូល គឺជាអ្នកគាំទ្រលោកប្រធានាធិបតីអាមេរិកលោកAbraham Lincolnនិងការបោះឆ្នោតអាណត្តិថ្មី របស់លោកផងដែរ៕
ប្រែសម្រួល:ស៊ុនលី