ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រិះគន់ជប៉ុន ជុំវិញសំណើរ ដករូបសំណាកស្រ្តីទាសករផ្លូវភេទ នៅទីក្រុងប៊ែរឡាំង

សេអ៊ូល៖ កូរ៉េខាងត្បូង បានសម្តែងការរិះគន់ជុំវិញការអំពាវនាវរបស់ជប៉ុនឱ្យដករូបសំណាក ដែលត្រូវបានកសាងឡើងនៅប្រទេសអាល្លឺម៉ង់របស់ស្រ្តីទាសករផ្លូវភេទសម័យសង្គ្រាម ដែលជានិមិត្តរូបនៃជនរងគ្រោះជនជាតិកូរ៉េក្នុងសម័យសង្គ្រាមដោយហៅវាថា ជាទង្វើមួយដែលប្រឆាំងនឹងស្មារតីសុំទោសរបស់ខ្លួន។

 កាលពីសប្តាហ៍មុនទីក្រុងតូក្យូ បានសម្តែងការសោកស្តាយចំពោះការតម្លើងរូបសំណាកនេះនៅលើគេហទំព័រសាធារណៈក្បែរស្ថានទូតជប៉ុន នៅទីក្រុងប៊ែរឡាំង។  រូបសំណាកនេះត្រូវបានតម្កល់ទុកដោយជនជាតិកូរ៉េឈ្មោះ Verband ដែលជាក្រុមពលរដ្ឋនៅទីក្រុងប៊ែរឡាំង ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។

 បញ្ហានេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានស្នើសុំឱ្យលុបចោលនៅពេល ដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាល្លឺម៉ង់របស់លោកគឺ Heiko Maas នៅទីក្រុងប៊ែរឡាំង  កាលពីសប្តាហ៍មុន។

 អ្នកនាំពាក្យក្រសួងលោក គីម អ៊ិនជុល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលសួរអំពីរូបចម្លាក់នេះថា “ការដំឡើងរូបសំណាកនេះ គឺជាការផ្លាស់ប្តូរដោយស្ម័គ្រចិត្តពីវិស័យឯកជន។ វាមិនគួរឱ្យរដ្ឋាភិបាលចូលរួមក្នុងការទូតនោះទេ”៕ដោយ ឈូក បូរ៉ា

Most Popular

To Top