តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានអះអាងនៅថ្ងៃអង្គារនេះថាពួកគេនឹងបង្កើនការសម្របសម្រួលដើម្បីដឹងឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ដោយផ្តោតលើអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាចិនកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំពីរដ្ឋតូចៗនៅក្នុងតំបន់។
ប្រទេសប្រជាធិបតេយ្យឥណ្ឌូ – ប៉ាស៊ីហ្វិកធំ ៗ ចំនួន ៤ ដែលត្រូវបានគេស្គាល់ហៅកាត់ថា Quad បានអំពាវនាវដល់ប្រទេសដទៃទៀត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំលោក Pompeo បានឲ្យដឹងថា “វាមានសារៈសំខាន់ជាងពេលបច្ចុប្បន្ននេះដែលយើងសហការ ដើម្បីការពារប្រជាជន និងភាពជាដៃគូរបស់យើង ពីការកេងប្រវ័ញ្ចអំពើពុករលួយ និងការបង្ខិតបង្ខំរបស់គណបក្សកុម្មុយនីស្តចិន”៕ដោយ ឈូក បូរ៉ា