លីម៉ា៖ ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ អាចធ្វើឱ្យអត្រាភាពក្រីក្រ នៅក្នុងប្រទេសប៉េរូកើនឡើង រហូតដល់ ៣០ ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញសារព័ត៌មាន Exitosa លោក Donayre បានលើកឡើងថា ទោះបីទំហំនៃផលប៉ះពាល់ មិនទាន់ត្រូវបានវាស់វែងក៏ដោយ “វាត្រូវបានគេប៉ាន់ស្មានថា នឹងមានការកើនឡើង នៃភាពក្រីក្រនៅចុងឆ្នាំនេះ ចន្លោះពី ១០ ទៅ ៣០ ភាគរយ” ។
លោក Donayre បានបន្ថែមថា រដ្ឋាភិបាលបានទទួលយក កម្មវិធីសុខុមាលភាពរួចហើយ ដើម្បីជួយក្រុមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដោះស្រាយជាមួយនឹងការបាត់បង់ការងារ និងប្រាក់ឈ្នួលក្នុងរយៈពេល ៦ ខែចុងក្រោយ នៃការជាប់គាំង និងខ្វិនផ្នែកសេដ្ឋកិច្ច៕ ដោយ៖ ឈូក បូរ៉ា