បរទេស៖ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍កន្លង មកបណ្តាប្រទេសលោក ខាងលិចប្រមាណជា ៤០ ប្រទេសបាននាំគ្នាធ្វើការ រិះគន់ចិនចំពោះ បញ្ហាក្រុមជនជាតិភាគតិច ជាពិសេសនៅខេត្តស៊ីនជាំង និងទីបេព្រមទាំងបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិ ថ្មីរបស់ចិនស្តីពីសិទ្ធិមនុស្ស នៅក្រុងហុងកុងនោះផងដែរ។
សហរដ្ឋអាមេរិកនិងបណ្តា ប្រទេសអ៊ឺរ៉ុបជាច្រើនទៀតបូករួម ទាំងជប៉ុនផងបានអំពាវនាវឱ្យប្រទេសចិន អនុញ្ញាតឱ្យមានការធ្វើដំណើរ ដោយសេរីដោយមិនមានសិទ្ធិចូលទៅកាន់តំបន់ស៊ីនជាំង សម្រាប់អ្នកសង្កេតការណ៍ឯករាជ្យរួម ទាំងប្រធានសិទ្ធិមនុស្សរបស់អាមេរិកលោកស្រី Michelle Bachelet និងបញ្ឈប់ជាបន្ទាន់ពីការឃុំខ្លួនជនជាតិអ៊ូហ្គួរនិងសមាជិកជនជាតិ ភាគតិចដទៃទៀត។
ប្រទេសទាំងនោះ ក៏បានជំរុញប្រទេសចិននៅក្នុង សេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានអាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សិទ្ធិមនុស្សរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ស្វ័យភាព សិទ្ធិនិងសេរីភាពនៅហុងកុង និងគោរពឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ហុងកុង៕ ប្រែសម្រួល៖ស៊ុនលី