តារាពូកែលេង Fashion ព្រីម លីហ្សា បានបន្តបង្ហាញម៉ូដសម្លៀកបំពាក់ប្លែកៗ នៅលើបណ្ដាញសង្គមរបស់ខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនៅថ្ងៃនេះ លីហ្សា បានបញ្ចេញស្ទីលសិចស៊ីប្លែក អមដោយវ៉ែនតាប្រ៊ែន LV ម៉ូឌែល 1.1 MILLIONAIRES។

តាមការសង្កេតមួយរយៈចុងក្រោយនេះ វ៉ែនតា 1.1 Millionaires នេះ កំពុងល្បីខ្លាំង ក្នុងចំណោមតារាអន្តរជាតិល្បីៗ ដូចជា Rihanna, Kanye West, J Balvin និងតារាចម្រៀងរ៉ែប Tyga ជាដើម។ វែនតានេះ ក៏ធ្លាប់ត្រូវបានបង្ហាញក្នុងកម្មវិធីដើរម៉ូដដ៏ល្បីមួយកាលពីឆ្នាំមុនផងដែរ។
លីហ្សា បានបញ្ជាក់ប្រាប់ Sabay ថា វ៉ែនតាដែលនាងទិញមកពាក់ថតបង្ហាញនៅពេលនេះ ជាវ៉ែនតាកំពុងល្បីខ្លាំងមែនទែន ជាពិសេសសម្រាប់អ្នកលេង Fashion។ កញ្ញាបញ្ជាក់ថា អ្នកលេង Fashion ភាគច្រើន មានវ៉ែនតានេះយ៉ាងតិចក៏មួយដែរ។
សម្រាប់តម្លៃវ៉ែនតានេះវិញ លីហ្សា មិនបានបង្ហើបឲ្យដឹងនោះទេ។ យ៉ាងណាក្ដី តាមរយៈវែបសាយរបស់ Louis Vuitton ផ្ទាល់ បានបង្ហាញថាវាមានតម្លៃជិត ៩០០ដុល្លារ។

បន្ថែមលើការលើកឡើងពីវ៉ែនតានេះ លីហ្សា ក៏ឆ្លៀតបញ្ជាក់ពីរឿង Fashion ដែលខ្លួនលេងផងដែរ ដោយនាងបានពោលថា៖ “ខ្ញុំមិនដែលគិតថាត្រូវតែឲ្យអ្នកទាំងអស់គ្នាស្លៀកពាក់តាមអ្វីដែលខ្ញុំរៀបចំកន្លងមកដែលខ្ញុំបានបង្ហោះចែករំលែកទៅកាន់អ្នកទាំងអស់គ្នានោះទេ ពីព្រោះអ្វីដែលខ្ញុំផ្ដោតសំខាន់ដែលចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នានោះ គឺជាការរៀបចំសម្លៀកបំពាក់បែបប្លែកភ្នែកដែលចេញពីគំនិតរបស់ខ្ញុំ។ ការរៀបចំពណ៌សម្លៀកបំពាក់ដែលមើលទៅមានភាពប្លែកភ្នែកខ្លាំង ក៏ដូចជាអ្វីដែលខ្ញុំបាននិយាយកន្លងមកថា ការរៀបចំសំលៀកបំពាក់អោយមើលទៅមានភាពស្រស់ស្អាត វាពិតជារឿងមួយដែលងាយបំផុត តែការដែលយើងរៀបចំសម្លៀកបំពាក់ឲ្យមើលទៅមានភាពប្លែកភ្នែកខ្លាំង ទើបវាជារឿងមួយដែលពិបាក ហើយនេះគឺជា Fashion ផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា”៕


ខាងក្រោមនេះ ជាតារាល្បីៗមួយចំនួន ដែលពាក់វ៉ែនតាដូចព្រីម លីហ្សា៖







ប្រភព៖sabay
