សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងធ្វើព្យុហយាត្រាយោធាមួយ នៅថ្ងៃសៅរ៍នេះ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សកម្មករ ដែលកំពុងកាន់អំណាចរបស់ខ្លួន ខណៈការរំពឹងទុក កាន់តែច្រើនឡើងថា ទីក្រុងព្យុងយ៉ាងអាចនឹងដាក់ចេញនូវអាវុធយុទ្ធសាស្ត្រថ្មី រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលទើបបង្កើតថ្មីផងដែរ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ទំនងជានឹងថ្លែងសុន្ទរកថាក្នុងអំឡុង ពេលព្រឹត្តិការណ៍នេះ ដែលនឹងត្រូវឃ្លាំមើលយ៉ាងជិតស្និទ្ធពីអ្នកឃ្លាំមើលខាងក្រៅ សម្រាប់សហរដ្ឋអាមេរិកនៅពេលដែលកិច្ចពិភាក្សា នុយក្លេអ៊ែររបស់ពួកគេ នៅតែជាប់គាំង។
កូរ៉េខាងជើង មាននិន្នាការប្រារព្ធខួបលើកទី៥ និង ១០ ជាមួយព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាការបង្កហេតុយោធា រួមមានការបាញ់មីស៊ីល និងព្យុហយាត្រា កងទ័ពអាវុធយុទ្ធសាស្ដ្រ ដែលទើបនឹងបង្កើតថ្មី និងផ្នែករឹងនៃយោធាដទៃទៀត៕
ដោយ ឈូក បូរ៉ា

