តូក្យូ៖លោក Toshiro Muto នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំការប្រកួតបាននិយាយថា ប្រធាន IOC លោក Thomas Bach គ្រោងនឹងធ្វើដំណើរទៅប្រទេសជប៉ុននៅខែក្រោយ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីថ្មី Yoshihide Suga និងអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូដែលត្រូវបានពន្យារពេលនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
តាមរបាយការណ៍សង្ខេបតាមអ៊ីនធើណេតលោកMuto បានបន្តថា ដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកា។ លោករំពឹងថា ការិយាល័យនាយករដ្ឋមន្រ្តីនឹងដោះស្រាយព័ត៌មានលម្អិតនេះ ព្រោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះឡើយ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា មិនទាន់មានកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធាន IOC ទៅកាន់ប្រទេសជប៉ុននៅឡើយទេ។ លោក Bach និងអ្នករៀបចំក្នុងស្រុកបានព្យាយាមធានាដល់អ្នកឧបត្ថម្ភនិងអ្នកផ្សាយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះថា ព្រឹត្តិការណ៍អូឡាំពិកដែលត្រូវបានពន្យារពេលអាចនឹងបើកនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ទោះបីមានការរីករាលដាលមេរោគ COVID-19 ក៏ដោយ។
ប្រទេសជប៉ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិក ហើយIOCពឹងផ្អែកលើអូឡាំពិកចំនួន២គឺរដូវក្តៅ និងរដូវរងាររៀងរាល់៤ឆ្នាំម្តងនៃចំណូលស្ទើរតែទាំងអស់។ ព្រឹត្តិការណ៍នៅឆ្នាំក្រោយនឹងទាក់ទាញអត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិកចំនួន ១៥,៤០០ នាក់ ចំណែកបុគ្គលិកមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់នាក់៕
ដោយ៖លី ភីលីព