បរទេស៖ កងកម្លាំងម៉ារីនជប៉ុន បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៩ ខែតុលាម្សិលមិញនេះ ដោយបញ្ជូននាវា៣គ្រឿង ដែលរួមមានទាំងនាវាផ្ទុកឧទ្ទម្ភាគចក្រមួយគ្រឿង និងនាវាមុជទឹកមួយគ្រឿងផង នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាទាំង៣គ្រឿងនោះ នឹងឈប់ឆ្នេរសមុទ្រ Cam Ranh ប្រទេសវៀតណាម នាចុងសប្ដាហ៍ ដើម្បីយកគ្រឿងផ្គត់ផ្គង់ថែម។
គួរបញ្ជាក់ថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីជំរុញបង្កើនសមត្ថភាពយុទ្ធសាស្ត្ររបស់នាវាទាំងនោះ នេះបើតាមសម្តីក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀត លើទីតាំងភូមិសាស្ត្រនៃសមយុទ្ធនេះនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង