បរទេស៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រ Aegean ធ្វើឲ្យប្រទេសក្រិកខឹង និងបានដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស S-400 ផលិតដោយរុស្ស៊ី ទៅកាន់សមុទ្រខ្មៅ។
ប្រទេសតួកគី ដែលធ្វើការកពូនយោធានិងអះអាងអធិបតេយ្យភាព នៅសមុទ្រមេឌីទែរ៉ានេ បង្កឲ្យប្រទេសក្រិកខឹងនោះ បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធ នៅសមុទ្រ Aegean Sea ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែតុលា ក្នុងដែនទឹកតួកគីកាន់កាប់និងក្នុងដែនទឹកអន្តរជាតិ។
តាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០
២០ បានឲ្យដឹងថា សេចក្តីប្រកាសនោះ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងទូរគមនាគមន៍នាវាចរណ៍ ពីស្ថានីយទ័ពជើងទឹក ក្នុងទីក្រុង Smyrna ប្រទេសតួកគី៕
ប្រែសម្រួល៖ប៉ាង កុង