យើងបានដឹងហើយថាទាំង Casillas និង Mourinho គឺជាមនុស្សដែលមិនមានទំនាក់ទំនងល្អជាមួយគ្នាឡើយកាលពីគ្រានៅ Santiago ប៉ុន្តែនេះមិនអាចធ្វើឲ្យលោក Mourinho ដាច់ចេញមិនសួរសុខទុក្ខអតីតកូនក្រុមរបស់របស់គាត់ទេ។
Casillas បានសារភាពថាគ្រាដែលគាត់វះកាត់បេះដូងនោះលោក Jose Mourinho គឺជាមនុស្សដំបូងម្នាក់ដែលបានទូរស័ព្ទមកសួរសុខទុក្ខគាត់ហើយរឿងនេះបានកើតឡើងកាលពី២០១៩។
រំលឹកដែរកាលពីឆ្នាំ២០១៩អំឡុងពេលហ្វឹកហាត់ជាមួយនឹងក្លឹប Porto អតីតកីឡាករ Casillas រូបនេះបានទទួលរងនូវការគាំងបេះដូងភ្លាមៗហើយត្រូវវះកាត់និងសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល៥ថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី