ព័ត៌មានអន្តរជាតិ

ប្រទេសចិន ចូលរួមក្នុងគំនិត ផ្តួចផ្តើមជាសកល ក្នុងការចែកចាយ វ៉ាក់សាំងជំងឺកូវីដ-១៩

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើងដើម្បីធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងជាសកល ប្រកបដោយសក្ដានុពលសម្រាប់ជំងឺឆ្លងថ្មី ដែលក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ។

 មូលនិធិបណ្តាញ COVAX Facility ត្រូវបានផ្តល់ដោយប្រទេស ដែលមានប្រាក់ចំណូលមធ្យមនិងពាក់កណ្តាល ដែលចូលរួមក្នុងកម្មវិធីឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួន ដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំង ដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេស ដែលមានប្រាក់ចំណូលទាបផងដែរ។

 តាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេក្នុងការប្រណាំងប្រជែង ដើម្បីអភិវឌ្ឍវ៉ាក់សាំង គឺទំនងជាមានគោលបំណង ដើម្បីលុបចោលនូវការរិះគន់ដែលថា ខ្លួនបានព្យាយាមជំរុញដល់ភាពជឿនលឿនរបស់ខ្លួនក្នុងចំណោមប្រទេសជឿនលឿនតាមរយៈ“ ការទូតវ៉ាក់សាំង”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top