ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យចិនថ្លែង ប្រាប់ឲ្យអាមេរិក គួរបញ្ចប់សកម្មភាព បង្កហេតុទៀតទៅ

បរទេស ៖ អ្នកនាំពាក្យយោធា របស់ប្រទេសចិន កាលពីថ្ងៃសុក្រ បាននិយាយថា នាវាចម្បាំងអាមេរិក ប្រភេទ John McCain បានធ្វើដំណើរចូលមកដល់ទឹកដី នៃដែនកោះជម្លោះក្នុងសមុទ្រចិន ខាងត្បូងដែលរដ្ឋាភិបាលប៉េកាំង កំពុងតែទាមទារនៅឡើយ។

អ្នកនាំពាក្យរូបនោះថែម ទាំងបានប្រកាសតាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម WeChat ទៀតថាចិនទាមទារឲ្យអាមេរិក ត្រូវតែបញ្ចប់ទៅភ្លាមនូវសកម្មភាព បង្កហេតុទាំងឡាយទាំងបែប ជាប្រតិបត្តិការយោធានៅលើដែន ទឹក និងប្រតិបត្តិការនៅលើដែន អាកាសផង។

នៅក្នុងនោះផងដែរ អ្នកនាំពាក្យដដែល បានបញ្ជាក់ដែរថា រដ្ឋាភិបាលចិន និងធ្វើការវាស់វែង និងឆ្លើយតប ក្នុងករណី ចាំបាច់ណាមួយ ជាមិនខានដើម្បីថែរក្សាឲ្យបាននូវសុវត្ថិភាព និងអធិបតេយ្យភាពរបស់ចិន និងក៏ដូចជាថែរក្សាឲ្យបាននូវសន្តិភាព និងស្ថេរភាពនៅក្នុងសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top