បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យបានសរសេរថា ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅឯសេតវិមានកាលពីថ្ងៃសៅរ៍ចាប់តាំងពីលោកបានវិលត្រឡប់មកពីមន្ទីរពេទ្យវិញរួចមក ។
លោក Trump បានធ្វើការថ្លែងការណ៍ទៅកាន់ អ្នកគាំទ្ររាប់រយនាក់ចេញពីយ៉រ ដែលមានឈ្មោះថា Truman Balcony ដែលស្ថិតនៅភាគខាងត្បូង នៃអគារសេតវិមាន។ប្រធានាធិបតីរូបនេះបានបន្តធ្វើការថ្លែងការណ៍ ដែលមានរយៈពេលប្រហែល ១៨ នាទីដោយវាយប្រហារ ទៅលើក្រុមអ្នកប្រជាធិបតេយ្យ ខណៈដែលគាត់សង្កត់ធ្ងន់ទៅលើ“ ច្បាប់និងសណ្តាប់ធ្នាប់” ដែលជាប្រធានបទសំខាន់នៃយុទ្ធនាការបោះឆ្នោតឡើងវិញនាចុងឆ្នាំខាងមុខនោះ។
ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យ របស់សេតវិមាន បានហៅសកម្មភាពនេះថា ជា ព្រឹត្តិការណ៍ផ្លូវការប៉ុណ្ណោះហើយ មិនមែនជាយុទ្ធនាការទេ ។ គួរឲ្យដឹងដែរថា គិតមកត្រឹមថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី ១០ ហើយចាប់តាំងពីលោក Trump បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់វិរុសកូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី