ព័ត៌មានអន្តរជាតិ

ចៅក្រមសហរដ្ឋអាមេរិក សម្រេចផ្តល់សិទ្ធិឲ្យ Apple រារាំងកម្មវិធី ‘Fortnite’ របស់ Epic Games ពី App Store

សេនហ្វ្រេនស៊ីស្កូ ៖ ចៅក្រមសហព័ន្ធនៅរដ្ឋ កាលីហ្វ័រញ៉ា បានសម្រេចសំណើបញ្ជាដែលថា ក្រុមហ៊ុនApple Inc មានសិទ្ធអាចរារាំងហ្គេម “Fortnite” របស់ Epic Games ពី App Store របស់ខ្លួន ប៉ុន្តែមិនត្រូវ ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម ឧបករណ៍អភិវឌ្ឍន៍របស់ Epic រួមបញ្ចូល ទាំង Software “Unreal Engine” ត្រូវបានប្រើដោយហ្គេមវីដេអូ រាប់រយផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ចៅក្រមតុលាការស្រុក លោក Yvonne Gonzalez Rogers បានសម្រេចថា តុលាការរក្សាការរកឃើញ របស់ខ្លួនពីបទបញ្ជាហាម ឃាត់ជាបណ្តោះអាសន្ន ហើយដោយហេតុនេះបានផ្តល់ជាផ្នែកខ្លះ ហើយបដិសេធនៅក្នុង ចលនារបស់ Epic Games មួយផ្នែកចំពោះការកាត់សេចក្តីបឋម។ Epic Games និង Apple មិនអាចសុំការអត្ថាធិប្បាយ បានទេជុំវិញសេចក្តីសម្រេចនេះ ។

កាលពីខែមុន Epic Games បានដាក់ពាក្យបណ្តឹងជាជំហានដំបូង ដែលនឹងដាក់ហ្គេម របស់ខ្លួនចូលក្នុង App Store និងបង្កើតគណនីអ្នកអភិវឌ្ឍន៍របស់ខ្លួនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនផលិត iPhone បានបញ្ចប់គណនីរបស់ Epic Games នៅលើ App Store របស់ខ្លួន។

ក្រុមហ៊ុន Epic បានប្តឹង Apple កាលពីខែសីហាដោយអះអាងថា កម្រៃជើងសារ ចំនួន៣០ភាគរយ របស់ក្រុមហ៊ុនលើការទិញនៅក្នុងកម្មវិធីមួយចំនួនធ្វើឡើងតាមរយៈ App Store របស់ខ្លួន រួមជាមួយការគ្រប់គ្រងរបស់ Apple លើអ្វីដែលអ្នកប្រើប្រាស់អាចទាញ យកទៅប្រើក្នុងទូរស័ព្ទ iPhone របស់ពួកគេជាឥរិយាបថប្រឆាំង នឹងអសមត្ថភាព។បណ្តឹងនេះបានកើតឡើងបន្ទាប់ពី Epic បានដាក់ប្រព័ន្ធទូទាត់ផ្ទាល់ខ្លួន នៅលើហ្គេមវីដេអូប្រជាប្រិយ Fortnite ៕ ដោយ៖លី ភីលីព

Most Popular

To Top