ព័ត៌មានអន្តរជាតិ

Pompeo ព្រមានចិន ក្នុងកិច្ចប្រជុំ ជាមួយនឹងឥណ្ឌាជប៉ុន និងអូស្ត្រាលី

បរទេស៖ រដ្ឋមន្រ្តីក្រសួងការ បរទេស សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃសុក្រ បានធ្វើការប្រកាសជំរុញ ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌា ខណៈដែលលោកបានព្រមាន អំពីសកម្មភាពថ្មីៗរបស់ប្រទេសចិន ចំពេលមានភាពរង្គោះរង្គើ នៃការទូតរវាងមហាអំណាច ទាំងពីរលើលោក។
លោក Pompeo បាននិយាយអំពី បញ្ហានេះ កាលពីដើមសប្តាហ៍នេះ នៅទីក្រុងតូក្យូជាមួយសមភាគី របស់លោកមកពីឥណ្ឌាជប៉ុន និងអូស្ត្រាលីថា ពួកគេពិតជាត្រូវការសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តនិងជាដៃគូ របស់ពួកគេនៅក្នុង ការប្រយុទ្ធនេះ” ។

លោក Pompeo បានថ្លែងប្រាប់ វិទ្យុ Larry O’Connor ថា ឥឡូវនេះ ចិនបានចាប់ផ្តើមប្រមូលផ្តុំកម្លាំង ដ៏ធំដើម្បីធ្វើការប្រឆាំង នឹងប្រទេសឥណ្ឌា នៅភាគខាងជើង ។ លោកបានមានប្រសាសន៍ថា ពិភពលោកបានភ្ញាក់ដឹងខ្លួន អំពីរឿងនេះហើយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump ឥឡូវនេះបានបង្កើតសម្ព័ន្ធភាពមួយ ដែលនឹងរុញច្រាន ត្រឡប់មកវិញ ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top