វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងកាលពីថ្ងៃអាទិត្យថា ឥឡូវនេះ គាត់មាន “ភាពសុំា”នឹងវីរុសកូរ៉ូណា ទោះបីជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យបានលើកឡើងថា វីរុសអាចនឹងមានការឆ្លងឡើងវិញ ។
លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ថា “វាហាក់បីដូចជា ខ្ញុំមានភាពសុំា” ដូច្នេះហើយ ខ្ញុំអាចទៅកាន់អគារជាន់ក្រោមបាន” ។
លោក ត្រាំ បានឲ្យទៀតថា “វាហាក់បីដូចជា ខ្ញុំមានភាពសុំានឹងជំងឺ ខ្ញុំមិនដឹងទេ អាចមានរយៈពេលយូរ អាចមានរយៈពេលខ្លី ។ វាអាជាពេលវេលានៃជីវិតមួយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា