ព័ត៌មានអន្តរជាតិ

អាមេរិក ខកចិត្ដលើកូរ៉េខាងជើង ដែលបន្ដផ្ដល់អាទិភាព ដល់ការអភិវឌ្ឍអាវុធរបស់ខ្លួន

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិក យល់ឃើញថាវាជាការខកចិត្ត ដែលប្រទេសកូរ៉េខាងជើង នៅតែបន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍអាវុធរបស់ខ្លួន។

មន្ត្រីរូបនេះនៅពេលឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញា ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់ប្រទេស ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី សហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូង របស់ពួកគេ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ ។

មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា“ វាជាការខកចិត្តដែលបានឃើញកូរ៉េខាងជើងបន្តផ្តល់អាទិភាពដល់កម្មវិធីមីស៊ីលបាលីស្ទិក និងមីស៊ីលផ្លោងរបស់ខ្លួន”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top