ឡុងដ៌៖ អឺរ៉ុប បានឆ្លងផុត ករណីឆ្លងមេរោគកូវីដ-១៩ ចំនួនជាង ១០ម៉ឺនករណីជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី០៨ ខែតុលា) បន្ទាប់ពីប្រទេសមួយចំនួន ដូចជារុស្ស៊ី និងចក្រភពអង់គ្លេស មិនបានធូរស្បើយពីចំនួន នៃការឆ្លងរាលដាលរាល់ថ្ងៃ ក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។
ករណីនៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើងជាលំដាប់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុត ដូចជាឥណ្ឌា និងប្រេស៊ីល បានបង្ហាញសញ្ញានៃការថយចុះ។
ចំណុចកណ្តាលនៃការផ្ទុះឡើង នៅក្នុងតំបន់អ៊ឺរ៉ុបបានផ្លាស់ ទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ និងបារាំង ដែលបានរាយការណ៍យ៉ាង ហោចណាស់មានករណីជាង ១ម៉ឺនករណីក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ៕
ដោយ ឈូក បូរ៉ា